ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា កំណែទម្រង់ប្រឡងបាក់ឌុបរយៈពេលជិត ១០ឆ្នាំមកនេះ បានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ សូមឱ្យប្រឡងជាប់។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១,០៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បង្ហាញការពេញចិត្ត ចំពោះការធ្វើកំណែទម្រង់ប្រឡងបាក់ឌុបនេះ ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រឡង។ សម្ដេច បន្ថែមថា កំណែទម្រង់ប្រឡងបាក់ឌុប បានក្លាយទៅជាចលនាប្រកួតប្រជែងនៃការអប់រំ និងសិក្សារៀនសូត្រនៅតាមខេត្តនីមួយៗ។


សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់ចៅៗដែលប្រឡងធ្លាក់បាក់ឌុប អាចបន្តការសិក្សាត្រួតថ្នាក់ ហើយជម្រើសមួយទៀត គឺអាចចូលរៀនបរិញ្ញាបត្ររង និងជម្រើសមួយទៀតគឺអាចសិក្សាទៅលើជំនាញវិជ្ជាជីវៈតែម្ដង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា «ក្នុងនាមខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរដល់ចៅៗប្រឡងជាប់បាក់ឌុប បើទោះបីជាបាននិទ្ទេសអ្វីក៏ដោយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ