នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបា នចា ប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំា ភ្លើងត្បា ល់ និ ងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋាន កងទ័ពកម្ពុជានៅ តំបន់អាន សេះ។នេះ បើយោងតា មលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

 

បើតាមលោកស្រី កងទ័ពកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ ម​កដល់ពេលនេះ ​ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។

 កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុ​វត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តស​ហការគ្នាឱ្យ​បានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់​សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ