ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ»។

លោក ឯកអគ្គរដ្ឋទូតចិន សង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែននឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិននឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ