ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រសួងបានប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពី «អាពាហ៍ពិពាហ៍ខ្មែរ» ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

បើតាមក្រសួងវប្បធម៌ សិក្ខាសិលានេះ ក៏ធ្វើឡើងក្នុងគោលបំណងរួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោល អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ឲ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

ក្នុងនោះដើម្បី ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣នៃអង្គការយូណេស្កូ ស្តីអំពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ