ភ្នំពេញ៖ កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសមានកម្រិតសន្តិភាពមធ្យម ដោយក្នុងចំណោមប្រទេសលើពិភពលោកចំនួន១៦៣ កម្ពុជាឈរនៅលេខរៀងទី៧០ ខណៈក្នុងក្របខណ្ឌសមាជិកអាស៊ាន កម្ពុជាឈរលេខរៀងទី៦។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកឆ្នាំ២០២៤ ដែលចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព ។
បើតាមសន្ទស្សន៍សន្តិភាពរបស់កម្ពុជា បានថយចុះ៦កម្រិតនៅក្នុងចំណោមប្រទេសដែលបានសិក្សាទាំង១៦៣នៅលើពិភពលោក។ កម្រិតសន្តិភាពនៅកម្ពុជាប៉ុននេះ មិនអាក្រក់ពេកហើយក៏មិនល្អណាស់ណាដែរ។ បើនិយាយក្នុងក្របខណ្ឌតំបន់អាស៊ានដែលមាន១០ប្រទេស កម្ពុជាត្រូវបានវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ចាត់ថ្នាក់ឱ្យឈរក្នុងលំដាប់លេខរៀងទី៦ ដែលជាប្រទេសមានសន្តិភាពមធ្យម ខណៈប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន បន្ទាប់មកម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី ឡាវ និងទីម័រខាងកើត។
ចំណែកចំណាត់ថ្នាក់នៅលើពិភពលោក ដែលមានប្រទេសសរុបចំនួន១៦៣ កម្ពុជាឈរនៅលេខរៀងទី៧០ ដែលជាក្រុមប្រទេសមានសន្តិភាពកម្រិតមធ្យម។ នេះបើតាមយោងតាមសន្ទស្សន៍សន្តិភាពពិភពលោក២០២៤។ ក៏ប៉ុន្តែចំណាត់ថ្នាក់របស់កម្ពុជានៅលើពិភពលោកនាពេលនេះ គឺមានកម្រិតល្អជាងកាលពីឆ្នាំ២០២៣ ដោយកាលនោះកម្ពុជាឈរនៅលេខរៀងទី៧៣៕