ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងដល់បេក្ខជន-បេក្ខនារី បានដាក់ពាក្យសុំចុះឈ្មោះចូលរួមក្នុងការប្រឡងជ្រើសរើស បេក្ខជន ដើម្បីចូលបម្រើការងារស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៣ (ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល) ថា កាលបរិច្ឆេទ នៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក។


ក្រសួង បន្ដថា បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចទំនាក់ទំនងបានទៅតាមទីកន្លែង ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ