សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យ អភិបាល រាជធានី-ខេត្ត អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិ បាល បានម៉ឹងម៉ាត់ ចំពោះការដាក់កំហិត ធ្វើដំណើរក្នុងប្រទេស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់ អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩។
ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបដល់ អភិបាលនៃគណៈអភិបា ល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ជ្រាបថា ដើម្បីអនុវត្តបទ បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ នូវ វិធានការអនុវត្តចាំបាច់មួយចំនួន ដូចខាងក្រោម ៖
ទី១-ត្រូវដឹកនាំកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច របស់ខ្លួន ក្នុងការសហការរៀបចំគោលដៅត្រួតពិនិត្យ និងការហាមឃាត់ការធ្វើដំណើរស្រប តាមបញ្ជារបស់រាជរដ្ឋាភិបាល។
ទី២-ត្រូវសម្របម្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រវងាធានី និងខេត្ត ដូចមាន ចែក ក្នុងចំណុចទី២ នៃបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ទី៣-ត្រូវយកចិត្តដាក់ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ចំពោះគោលដៅនយោ បាយ ការទូត និងការវិនិយោគ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៤-ក្នុងការអនុវត្តបទបញ្ជាខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវខិត ខំសម្របសម្រួល ដោះស្រាយ និងបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព។ទន្ទឹមនេះត្រូវ ខិតខំធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យ យល់ជ្រួតជ្រាបអំពីគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមគោរព និងសហការ អនុវត្ត តាមស្មារតីបទបញ្ជារបស់រាជរដ្ឋាភិបាល សំដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាថែរក្សាសុខភាពសាធារណៈ និងការពារនូវអាយុជីវិតរបស់ប្រជាពល រដ្ឋ។
ទី៥-ត្រូវរៀបចំក្រុមប្រចាំការ ដើម្បីប្រមូលព័ត៌មានដែលបានកើតឡើងក្នុងរាជធានី -ខេត្ត របស់ខ្លួន ពាក់ព័ន្ធនឹងការអនុវត្តបទបញ្ជានេះ ហើយត្រូវខិតខំសម្របសម្រួលដោះស្រាយបាតុ ភាពនានាឲ្យបានល្អប្រសើរ។ក្នុងករណីដែលមិនអាចដោះស្រាយាន ត្រូវរាយការណ៍ជូន ក្រុមប្រចាំការដើម្បីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជាលេខ០២ បប ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បា តនៃជំងឺកូវី-១៩។
ទី៦-គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រមូលកងកម្លាំងសរុប មធ្យោបាយសរុប ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងគ្រប់គ្រងសភាពការណ៍នៅតាមដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរ។
និងទី៧-ចំពោះខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ត្រូវបន្ដសម្របសម្រូលជាមួយភាគីថៃ ក្នុងករណីដែលមានប្រជាពលរដ្ឋ វិលត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនកំណត់ណាមួយ ដែលបានឯកភាពគ្នា ដើម្បីងាយស្រួលក្នុងការសម្របសម្រួល និងគ្រប់គ្រង៕
ដោយ ៖ E B
ខាងក្រោមនេះ ជាខ្លឹមសាររបស់ ក្រសួងមហាផ្ទៃ ៖