អាមេរិក៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស៣នាក់ ប្រហារនៅឯរោងចក្រមួយកន្លែង ស្ថិតនៅក្នុងរដ្ឋម៉ារីលែន (Maryland) សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រៅពីនាក់ស្លាប់ក៏មានមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន NBCនៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅឯរោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន កូឡុំប៊ី ម៉ាស៊ីន ទីក្រុងស្មីតស្បឺគ ស្ថិតនៅភាគខាងជើ ងនៃរដ្ឋម៉ារីលែន។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការ បញ្ជាក់ពីមូលហេតុ ឬចេតនានៃការបាញ់ប្រហារនេះនៅឡើយទេ។
គួររំលឹកថា កាលពីសប្ដាហ៍មុន ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សិស្សសាលាបឋម ១៩នាក់ និងគ្រូបង្រៀន២នាក់ ក្នុងរដ្ឋតិចសាស់ ហើយ ការបាញ់ប្រហារដ៏រន្ធត់នេះក៏បានជំរុញឱ្យមានការអំពាវនាវដល់សភាអាមេរិក ក្នុងការអនុម័ត្តច្បាប់រឹតបន្តឹងការប្រើកំាភ្លើងផងដែរ៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង