ឥណ្ឌា៖ ក្រុមមន្ត្រីនានារបស់ប្រទេសឥណ្ឌាបានថ្លែងប្រាប់ដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិថា យ៉ាង ហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានជាប់ខ្លួននៅ ក្រោមគំនរ អគារដែលរលំបាក់កំពស់៤ជាន់ ដែលគេសន្និដ្ឋានថា អ្នកដែលជាប់ខ្លួននៅក្រោមគំនរអគារនោះ អាចនឹងគ្មានវាសនារស់នៅឡើយ។

លោកអភិបាលរងនៅក្នុងរដ្ឋ ឧត្តរប្រទេសបានលើកឡើងថា អគារដែលរលំបាក់នោះ ស្ថិតនៅក្នុងទីប្រជុំ ជនលូកនូវភាគខាងជើងប្រទេសឥណ្ឌា ហើយការរលំបាក់អាចបណ្តាល មកពីការរញ្ជួយ ដីនៅឯប្រទេសនេប៉ាល់ស្ថិតនៅក្បែរខាងនោះ។ ទំាងបណ្តាញផ្សព្វផ្សាយឥណ្ឌា និងអន្តរជាតិបានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះដែរថា នៅក្នុងតំបន់ភាគខាងលិចប្រទេសនេប៉ាល់មានការរញ្ជួយដីមួយបានកើតមានឡើងមានកំរិតញ័រប្រមាណជា ៥.៨តាមរង្វាស់រិចទ័រកាលពីរសៀលថ្ងៃអង្គារ ដែលស្ថិតនៅចម្ងាយប្រមាណជា ៤៤០ គីឡូម៉ែត្រពីតំបន់លូកនូវភាគីខាងប្រទេសឥណ្ឌា។


ដោយឡែកតំបន់ដែលមានអគាររលំបាក់នេះ ត្រូវបានអាជ្ញាធរប្រើប្រាស់កងកម្លំាងជាច្រើនដើម្បីជួយសង្គ្រោះ និងរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែករបស់អគារ ខណៈដែលមានមនុស្សចាប់ពី៣០ទៅ៣៥នាក់កំពុងតែជាប់ខ្លួននៅក្រោមអគារនោះ។


គួររំលឹកផងដែរថា កាលពីឆ្នំា២០២១កន្លងទៅធ្លាប់មានរលំបាក់គ្រោងដែកសាងសង់អគារនេះដែរ នៅក្នុងប្រទេសឥណ្ឌា ដែលកាលណោះសម្លាប់មនុស្សអស់ចំនួន១៦៣០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ