ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហើបថា បន្តិចទៀតប្រើពេលតែ៥នាទីប៉ុណ្ណោះក្នុងការផ្ទេរកម្មសិទ្ធិពី ម្ដាយឳពុកទៅកូនតាមបែបឌីជីថលដោយពុំមានការគិតថ្លៃសេវា
សៀមរាប ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើទៅកាន់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំពីពិនិត្យលើការផ្ទេរកម្មសិទ្ធពីឪពុកម្ដាយ ទៅកូនតាមប្រព័ន្ធឌីជីថល ដោយពុំមានការគិតថ្លៃសេវានោះឡើយ។ ហើយការផ្ទេរនេះទៀតសោតគឺចាយពេលយ៉ាងយូរត្រឹម ៥ នាទីប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍យ៉ាងដូច្នេះថា “ នៅពេលខាងមុខឆាប់ៗនេះ ក៏មានការស្នើរសុំទៅដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដើម្បីសម្របសម្រួលក្នុងការផ្ទេកម្មសិទ្ធពីឱពុកម្ដាយតាមប្រព័ន្ធឌីជីថលដោយប្រើប្រាស់ពេលវេលាយ៉ាងយូរ៥នាទីហើយមិនអត់ថវិកា “។
ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា “ នេះជាផែនការរួមជាមួយឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លោកបានឯកភាពដើម្បីជម្រុញការងារនេះធ្វើយ៉ាងណាឲ្យចេញរូបរាងក្នុងពេលឆាប់ៗនេះ”៕