ជំងឺមិនឆ្លង សម្លាប់ជីវិតប្រជាជនកម្ពុជា ប្រមាណជាង ៦០% ក្នុងនោះ ជំងឺបេះដូង និងសរសៃឈាមបេះដូង ជាមូលហេតុចម្បង
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា នៅកម្ពុជាយើង មិនខុសពីប្រទេសជឿលឿនដទៃទៀតទេ កាលដែលប្រទេសជាតិយើងកាន់តែថ្កុងថ្កើន ការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈកាន់តែសម្បូរបែប ដូច្នេះហើយបើការបរិភោគមិនបានត្រឹមត្រូវ និងមិនធ្វើលំហាត់ប្រាណទៀតនោះ វានឹងធ្វើឱ្យមានបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លង ដែលផលប៉ះពាល់សំខាន់ដល់សរសៃឈាមបេះដូង បេះដូង និងសរសៃឈាមខួរក្បាល។
លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «យើងដឹងហើយថាតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅកម្ពុជាយើង ជំងឺមិនឆ្លងមានលើស ៦០%នៃចំនួនអត្រាមរណៈភាពសរុប ក្នុងនោះជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព»។
ការថ្លែងយ៉ាងដូច្នេះរបស់ លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក្នុងឱកាសតំណាងលោកសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និសីទវេជ្ជសាស្រ្តបេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ីប្រចាំឆ្នាំលើកទី២ ស្តីពី «នវានុវត្តន៍នៃបច្ចេកព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូងក្នុងយុគសម័យទំនើប» ដែលមានការអញ្ជើញជាធិបតីពីលោក សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី បានថ្លែងបន្ដថា សន្និសីទនាពេលនេះ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែជាវេទិការក្នុងការផ្លាស់ប្ដូរ ចែករំលែកចំណេះ និងជំនាញ ក្នុងការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូងប៉ុណ្ណោះទេ គឺបញ្ជូលបន្ថែមនូវការថែទាំអ្នកជំងឺផងដែរ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ