រដ្ឋធានីម៉ាឡេ ៖ នៅពេលជម្លោះរវាងប្រទេសម៉ាល់ឌីវ និងឥណ្ឌាកាន់តែបែកសាយាមោ ប្រធានាធិបតីម៉ាល់ឌីវមានកំហឹងយ៉ាងខ្លាំង។ លោកបញ្ជាឱ្យដកកងទ័ពឥណ្ឌាទាំងអស់ចេញពីទឹកដីម៉ាល់ឌីវជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បើមិនចង់មានរឿងកាន់តែធំជាមួយគ្នា។ លោកថ្លែងដូច្នេះបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន។ ប្រធានាធិបតី Mohamed Muizzu ទាមទារឱ្យឥណ្ឌាដកទ័ពត្រឹមទី១៥ ខែមីនាជាកំហិត។
លោក Abdulla Nazim Ibrahim ជាជំនួយការប្រធានាធិបតីម៉ាល់ឌីវ ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកមូអ៊ីហ្ស៊ូបានលើកឡើងពីការដកកងទ័ពនេះជាមួយមន្ត្រីស្ថានទូតឥណ្ឌា និងមន្ត្រីឥណ្ឌាដទៃទៀតនៅក្នុងកិច្ចប្រជុំថ្មីៗនេះ។ គួរកត់សម្គាល់ថាក្រោយពេលប្រធានាធិបតីម៉ាល់ឌីវវិលត្រឡប់ពីប្រទេសចិនបានមួយថ្ងៃ លោកក៏ចាប់ផ្ដើមវាយប្រហាររដ្ឋាភិបាលឥណ្ឌាឥតសំចៃមាត់តែម្ដង, ខណៈដែលចិន និងឥណ្ឌាជាគូប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់។
លោក Abdulla Nazim Ibrahim ជាជំនួយការប្រធានាធិបតីម៉ាល់ឌីវ ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកមូអ៊ីហ្ស៊ូបានលើកឡើងពីការដកកងទ័ពនេះជាមួយមន្ត្រីស្ថានទូតឥណ្ឌា និងមន្ត្រីឥណ្ឌាដទៃទៀតនៅក្នុងកិច្ចប្រជុំថ្មីៗនេះ។ គួរកត់សម្គាល់ថាក្រោយពេលប្រធានាធិបតីម៉ាល់ឌីវវិលត្រឡប់ពីប្រទេសចិនបានមួយថ្ងៃ លោកក៏ចាប់ផ្ដើមវាយប្រហាររដ្ឋាភិបាលឥណ្ឌាឥតសំចៃមាត់តែម្ដង, ខណៈដែលចិន និងឥណ្ឌាជាគូប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់៕