ក្រុមហ៊ុន Apple នឹងចំណាយប្រាក់ជាច្រើនពាន់លានដុល្លារ លើ Hardware ដើម្បីអភិវឌ្ឍន៍សមត្ថិភាព AI លើទូរសព្ទរបស់ខ្លួននៅឆ្នាំ២០២៤
អាមេរិក៖ លោក Ming-Chi Kuo ដែលជាអ្នកវិភាគខាងបច្ចេកវិទ្យាដ៏ល្បីល្បាញ បានលើកឡើងថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជាច្រើនពាន់លានលើ Hardware ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI របស់ខ្លួននៅឆ្នាំ ២០២៤។នេះបើតាមការចេញផ្សាយរបស់គេហទំព័រMacRumors នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
លោក Kuo រំពឹងថា Apple នឹងចំណាយ "យ៉ាងហោចណាស់" $620 លានដុល្លារលើ servers ក្នុងឆ្នាំ ២០២៣ និង $4.75 billion លើ servers ក្នុងឆ្នាំ ២០២៤។លោក Kuo គាត់និយាយថា ក្រុមហ៊ុន Apple អាចអភិវឌ្ឍបន្ទះឈីបម៉ាស៊ីនមេរបស់ខ្លួន ដើម្បីសន្សំសំចៃលើតម្លៃម៉ាស៊ីនមេ ។
លោកបន្តថា ការវិនិយោគដ៏ធំមួយទៅលើ AI ក្រុមហ៊ុន Apple ក៏នឹងត្រូវការវិនិយោគលើថ្លៃពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងច្រើនទៀត លោក Kuo ណែនាំថា Apple នឹងត្រូវចំណាយប្រាក់ជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីមានឱកាសតាមទាន់ដៃគូប្រកួតប្រជែងរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍ លោក Mark Gurman ដែលជាបុគ្គលដ៏ល្បីល្បាញមួយរូប ដែលតាមដានទៅលើការវិវត្តិ៍របស់Apple បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា Apple កំពុងស្ថិតនៅលើផ្លូវត្រូវចំណាយ ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើកិច្ចខិតខំប្រឹងប្រែង AI របស់ខ្លួន។ លោកGurman និយាយថា Apple កំពុងធ្វើការលើកំណែ Siri ថ្មី ហើយវានឹងវិវត្តិ ឆ្លាតវៃជាងមុន ហើយមានបំណងដាក់បញ្ចូល AI ទៅក្នុងកម្មវិធី Apple ជាច្រើនទៀត៕