ក្រុមបាតុករយ៉ាងតិច១៥ នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្រ្កាបបាតុកម្មប្រឆាំងរដ្ឋប្រហារស៊ូដង់
ស៊ូដង់៖ ក្រុមគ្រូពេទ្យបាននិយាយថា កងកម្លាំងសន្តិសុខស៊ូដង់បានបាញ់សម្លាប់បាតុករប្រឆាំងរដ្ឋប្រហារយ៉ាងតិច ១៥ នាក់ និងរាប់សិបនាក់ទៀតរងរបួសកាលពីថ្ងៃពុធ ការបង្ក្រាបនេះជាហេតុការណ៍ធំបំផុត ចាប់តាំងពីការកាន់កាប់របស់យោធាកាលពីថ្ងៃទី ២៥ ខែតុលា។នេះបើយោងតាមសារព័ត៌មាន yahoo News នៅថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០២១។
គ្រូពេទ្យបាននិយាយថា អ្នកស្លាប់ទាំងអស់នៅក្នុងទីក្រុង Khartoum ជាពិសេសស្រុកភាគខាងជើងរបស់ខ្លួន បានបង្កើនចំនួនអ្នកស្លាប់ដោយសារភាពចលាចល ចាប់តាំងពីយោធាបានដណ្តើមអំណាចមក ដល់ទៅ ៣៩ នាក់ ។ ហើយផ្លូវធំៗ នៅក្នុងរដ្ឋធានី Khartoum និងទីក្រុងផ្សេងទៀតដូចជា Bahri និង Omdurman ក៏ពោរពេញទៅដោយភាពតានតឹងដូចគ្នានេះផងដែរ។
សូមបញ្ជាក់ថា កងកម្លាំងសន្តិសុខត្រូវ បានប្រើប្រាស់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកផងដែរ ដើម្បីបំបែកហ្វូងបាតុករព្រមទាំងបានកាត់ផ្តាច់ ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងគ្នា នៅក្នុងប្រទេសផងដែរ៕SP