ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោល ក្រុមការងារចុះត្រួតពិនិត្យ រឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។

ក្នុងសេចក្ដីសម្រេចដែលផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា កម្លាំង និងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាន និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

ស្នងការរងផែនការងារសេនាធិការ ស្នងការរងផែនការងារចរាចរណ៍ នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក និងមន្ត្រីនគរបាលជាតិដែលមានការពាក់ព័ន្ធដូចប្រការ១ ត្រូវទទួលបន្ទុក អនុវត្តន៍សេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ