ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញលទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សម្រាប់សប្ដាហ៍ទី៣ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយសមត្ថកិច្ចបានរកឃើញ និងផាកពិន័យយានយន្ដល្មើសច្បាប់ សរុបចំនួន៨,២២៧ករណី។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមយាន យន្ដដែលល្មើសនេះ មានទោសចក្រយានយន្ដ និងត្រីចក្រយានយន្ដ ចំនួន៥,៩៨១ករណី ស្មើនឹង៧២ភាគរយ និងរថយន្ដគ្រប់ប្រភេទ ចំនួន២,២៩៦ករណី ស្មើនឹង២៨ភាគរយ។
ប្រភពដ៏ដែល បញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍ទី៣នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៤លើក ស្មើនឹង២២ភាគរយ ស្លាប់ថយចុះ៩នាក់ ស្មើ២៤ភាគរយ និងរបួសថយថុះ១៦នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាខែមេសា ឆ្នាំ២០២០៕ E B
អត្ថបទទាក់ទង
-
របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍