បាងកក៖ មេដឹកនាំបក្សប្រឆាំងថៃ​ ជំរុញឱ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ​ប្រកាស​រំលាយសភា ដើម្បីទប់ស្កាត់​ការ​ធ្វើរដ្ឋប្រហារ​ជា​ថ្មី​​​ដែល​ គេមើល​ឃើញ​ថាស្ថិតនៅ​ផ្លូវ​ទៅ​រក​​ការ​ធ្វើរដ្ឋប្រហារ​ដោយសារ​ជម្លោះ​ជាមួយ​ក្រុមយោធា​ដែល​ហ៊ាន​ចេញ​វោហាស័ព្ទ​​ប្រឆាំ​ងមេដឹកនាំ​រដ្ឋាភិបាល​។នេះបើយោង​​​ការ​ផ្សាយ​របស់សារ​ព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥។

 

មេដឹកនាំគណបក្សប្រឆាំង លោក​ Nattapong Ruangpanyawut ​នៃ​គណបក្ស​​​ ប្រជាជន People’s Party ដែលបាន​ប្តូរឈ្មោះ​ ពី​គណបក្សា Thai progressive party នៅរសៀល​ថ្ងៃពុធនេះ អំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ប្រកាស​រំលាយសភា ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និងទប់ស្កាត់ការធ្វើរដ្ឋប្រហារ។

បញ្ហាបែកធ្លាយសំឡេងសន្ទនារវាងលោកស្រី ផែថងថាន និង សម្តេចតេជោ ហ៊ុន សែន មេបក្សប្រឆាំងរូបនេះបានបន្ថែមថា  បើទោះបីជា គោលបំណងរបស់លោកស្រីនៅក្នុងការសន្ទនាចង់គ្រប់គ្រងដោះស្រាយបញ្ហាព្រំដែនឱ្យវិលមករកសភាពដើមវិញ ប៉ុន្ដែ បញ្ហាគឺថា ការប្រព្រឹត្តមិនបានត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ទៀតថា សម្តីរបស់នាយករដ្ឋមន្ត្រីថៃ នៅក្នុងសំឡេងសន្ទនានោះ ដែលបានលើកឡើងថា យោធា គឺជាអ្នកប្រឆាំង គឺជារឿងមួយដែលមិនត្រឹមត្រូវទាល់តែសោះ។

 

លោក Nattopong និយាយថា «ខ្ញុំរំពឹងថា លោកស្រីផែថងថាន នឹងទំនាក់ទំនងជាមួយមេដឹកនាំប្រទេ​សជិតខាង ដោយមានភាពចាស់ទុំ សេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ដើម្បីដោះស្រាយបញ្ហារួម មិនមែនប្រើប្រាស់ទំនាក់ទំនងជាក្មួយរបស់ មេដឹកនាំនៃប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហានយោ​បាយផ្ទាល់ខ្លួននោះទេ»

សូមបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ មានរយៈពេលប្រមាណ១០ខែហើយ ដែលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានចូលខ្លួនមកកាច់ចង្កូតដឹកនាំប្រទេសថៃ ក្នុងនាមជានាយករដ្ឋមន្រ្តីទី៣១របស់ប្រទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ