ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថាក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តចំនួន១៨,៤៥០ គ្រឿង ល្មើសច្បាប់ស្មើនឹង ១៩,១៦០ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមយានយន្ដទាំង ១៨,៤៦០គ្រឿងនេះមានម៉ូតូចំនួន១៤,៦០៣គ្រឿង ល្មើសច្បាប់ស្មើនឹង១៤,៣៤០ ករណី និងរថយន្ដចំនួន៤៨,៤៧ គ្រឿង ល្មើសច្បាប់ស្មើនឹង៤,៨២០ ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់និង ជិះបញ្ជ្រាស។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន,បណ្ណបើកបរដឹកលើសចំណុះ,និងផ្ទុកទំនិញលើស ផ្លាកលេខភ្លើង។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ១០ ថ្ងៃនេះថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ដែល បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេល១០ ថ្ងៃនេះ ។
ចំណែកនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមានយានយន្តចំនួន ១,២២៨ គ្រឿងល្មើសច្បាប់ស្មើនឹង ១,២២៨ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១,២២៨គ្រឿងនេះមានម៉ូតូចំនួន៨៤២គ្រឿងល្មើសច្បាប់ស្មើនឹង ៨៤២ករណី និងរថយន្ដចំនួន៣៨៦គ្រឿងល្មើសច្បាប់ស្មើនឹង៣៨៦ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ដោយឡែកសម្រាប់អ្នកបើករថយន្ដអំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់,ល្មើសល្បឿន ៕EB
អត្ថបទទាក់ទង
-
របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍