ថ្ងៃទី១៤ ឧសភា នគរបាលធ្វេីការផាកពិន័យ យានយន្តល្មេីសច្បាប់ទូទាំងប្រទេសចំនួន៧៦៥គ្រឿង
ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យឃើញមានយានយន្តល្មើសច្បាប់សរុបចំនួន៧៦៥គ្រឿង ក្នុងនោះម៉ូតូចំនួន៤៨២គ្រឿង និងរថយន្តចំនួន២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
ក្នុងនោះអំពើល្មើសភាគច្រើនរបស់អ្នកបើកបរម៉ូតូគឺមិនមានពាក់មួកសុវត្ថិភាព ចំណែកអំពើល្មើសសម្រាប់អ្នកបើកបររថយន្ត រួមមាន មិនពាក់ខ្សែក្រវ៉ាត់, ស្លាកលេខ និងផ្ទុកទំនិញលើកកំណត់ ។
ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ(ពីថ្ងៃទី០១-១៤ ខែឧសភា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសមានចំនួន ២២,៨០៧រឿង ក្នុងនោះម៉ូតូចំនួន១៦,៦១៦គ្រឿង និងរថយន្ត៦,១៩១គ្រឿង ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៤ថ្ងៃឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ E B
អត្ថបទទាក់ទង
-
របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍