ស្រីលង្កា៖ប៉ូលិសស្រីលង្កាបានរារាំងក្រុមបាតុករជាង១ពាន់នាក់ដែលប៉ុនប៉ងដើរក្បួនដង្ហែរទៅកាន់ស្ថានីយផ្លូវរថភ្លើងដ៏សំខាន់របស់រដ្ឋធានីក្នុងគោលបំណងទាមទារឱ្យមានការដោះលែងមេដឹកនាំបាតុករពីរនាក់ដែលត្រូវបានគេឃុំខ្លួន និងបញ្ចប់ការបង្រ្កាបរបស់រដ្ឋាភិបាលលើបាតុកម្មប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលបាន លេបត្របាក់ប្រទេសដែនកោះមួយនេះអស់ជាច្រើនខែ។ 

ក្រុមបាតុកររួមទាំងអ្នកតំណាងរាស្រ្តបក្សប្រឆាំង ក្រុមសហជីព និងសកម្មជនសិទ្ធិមនុស្សជាច្រើន រូបក៏បានជំរុញឱ្យរដ្ឋាភិបាលលុបចោលច្បាប់ប្រឆាំងភេរវកម្មដ៏តឹងរ៉ឹង ដែលមេដឹកនាំបាតុកម្មរ ជា និស្សិតទាំងពីរនាក់ត្រូវបានគេឃុំខ្លួនអស់រយៈពេលជាងពីរខែមកហើយ។ លោក Rev Jeewantha Peiris ដែលជាបូជាចារ្យកាតូលិក និងជាអ្នករៀបចំផែនការតវ៉ាដ៏លេចធ្លោ បាននិយាយថាលោក Wasantha Mudalige និង Galwewa Siridhamma ត្រូវបានគេឃុំខ្លួនអស់រយៈពេល៧៤ថ្ងៃមក ហើយក្រោមច្បាប់ការពារភេរវកម្មដោយគ្មានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ណាមួយឡើយ។ 

ប៉ុន្តែប៉ូលិសរាប់រយនាក់បានព្យាយាមបិទផ្លូវដោយបង្ខំពួកគេឲ្យបោះបង់ការធ្វើបាតុកម្មនៅពេលនោះចោល។ ចំណែកលោក Eran Wickremerantne ជាតំណាងរាស្រ្តគណបក្សប្រឆាំងបាននិយាយបន្ថែមថា “យើងកំពុងតវ៉ាដោយសារតែរដ្ឋាភិបាលនេះមិនគោរពសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន” និងមិនទាន់ មានការអត្ថាធិប្បាយភ្លាមៗពីមន្រ្តីរដ្ឋាភិបាលលើការទាមទាររបស់បាតុករនោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ