ស្រីលង្កា៖ ប្រធានាធិបតីស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាលើកទីពីរក្នុងរយៈពេល 5 សប្តាហ៍ ខណៈដែលការវាយប្រហារដោយក្រុមបាតុករបានកើតឡើងទូទាំងប្រទេស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី៧ ខែឧសាភា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បាននិយាយថា លោកបានអំពាវនាវនិងដាក់ចេញច្បាប់គ្រាអាសន្នកាលពីថ្ងៃសុក្រ ដើម្បី "ធានាសណ្តាប់ធ្នាប់សាធារណៈ" បន្ទាប់ពីហាងនានាបានបិទ ហើយការដឹកជញ្ជូនសាធារណៈត្រូវបានបញ្ឈប់ដោយសកម្មភាពធ្វើកូដកម្ម ដែលនាំឱ្យប្រទេសជាតិនៃប្រជាជនចំនួន 22 លាននាក់ត្រូវជាប់គាំងបន្ទាប់ពីភាពចលាចលជាច្រើនសប្តាហ៍។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមនិស្សិតដែលប៉ុនប៉ងសម្រុកចូលសភាជាតិ ដើម្បីទាមទារឱ្យលោក Rajapaksa ចុះចេញពីតំណែង។ ស្ថិតក្នុងភាពអាសន្នអាចផ្តល់អំណាចដល់កងកម្លាំងសន្តិសុខក្នុងការចាប់ខ្លួនជនសង្ស័យដាក់ពន្ធនាគាររយៈពេលវែងដោយគ្មានការត្រួតពិនិត្យពីតុលាការ។ អំណាចគ្រាអាសន្នក៏អនុញ្ញាតឱ្យមានការពង្រាយទ័ពដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់បន្ថែមពីលើប៉ូលិស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ