តុលាការប្រទេសស្រីលង្កា សម្រេចហាមឃាត់អតីតនាយករដ្ឋមន្ត្រីចេញពីប្រទេស ក្រោយសង្ស័យជុំវិញករណីអំពើហិង្សាលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល
ស្រីលង្កា៖ តុលាការនៅក្នុងប្រទេសស្រីលង្កា សម្រេចហាមឃាត់អតីតនាយករដ្ឋមន្ត្រី លោក ម៉ាហ៉ីនដា រ៉ាចាប៉ាកសា (រួមទាំងកូនប្រុសឈ្មោះ ណាម៉ាល់ (Namal) និងសហការីរបស់ខ្លួនចំនួន១៥រូបចេញពី ប្រទេស ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ជុំវិញករណីអំពើហិង្សាលើក្រុមបាតុករប្រឆាំងរដ្ឋាភិ បាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNN នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែ ឧសភា ឆ្នាំ២០២២។
លោក Rajapaksa និងសហការីរបស់លោកជាច្រើននាក់ផងដែរ ដែលត្រូវបានចោទប្រកាន់ថាបាន ដឹកមនុស្សប្រហែលជា ៣,០០០នាក់ ចូលក្នុង រដ្ឋធានី ហើយបញ្ជាឱ្យពួកគេវាយប្រហារលើ ក្រុមបា តុករ។ ប៉ុន្តែ តុលាការមិនបានទទួលយកញាត្តិនេះទេ ដោយបានបញ្ជាក់ថាស្ថានប័នប៉ូលិសមាន អំណាចពេញលេញក្នុងការឃុំ ឬចាប់ខ្លួនជនសង្ស័យណាម្នាក់។
តុលាការនៃរដ្ឋធានីកូឡុំបូបានបញ្ជាឱ្យប៉ូលិសបើកការស៊ើបអង្កេតលើភាពចលាចល កាលពីថ្ងៃ ចន្ទ ដើមសប្ដាហ៍ កន្លងទៅនេះ ជុំវិញករណីមនុស្សមួយក្រុមបានវាយប្រហារលើក្រុមបាតុករ រហូតដល់ បង្កឱ្យមានការសងសឹក និងអំពើហិង្សាដែលបានផ្ដាច់ជីវិតមនុស្ស៩នាក់, ជាច្រើននាក់រងរបួស ព្រម ទាំងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕SP