ស្រីលង្កា៖ ប្អូនប្រុសរបស់ប្រធានាធិបតីស្រីលង្កា និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសនេះ គឺលោក Basil Rajapaksa) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកបានសម្រេចលាលែងពីតួនាទីជា សមាជិកសភាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន swissinfo នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

លើ លោក Basil Rajapaksa បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ចាប់តាំងពីថ្ងៃនេះតទៅ ខ្ញុំនឹង មិនជាប់ពាក់ព័ន្ធក្នុងសកម្មភាពរដ្ឋាភិបាលណាមួយឡើយ ប៉ុន្តែខ្ញុំមិនអាច ហើយនឹងពុំចាកចេញពី នយោបាយតែម្តងឡើយ»។ លោក Basil ក្លាយជាសមាជិកទី២ហើយ នៃគ្រួសារត្រកូល Rajapaksa ដ៏ មានឥទ្ធិពល ដែលបានសម្រេចចិត្ត ដកខ្លួនចេញពីរដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ដ៏យ៉ាប់យ៉ឺន ដែលប្រទេសស្រីលង្កាកំពុងបន្តប្រឈមមុខ។

សូមបញ្ជាក់ថា បងប្រុសរបស់ប្រធានាធិបតី Gotabaya Rajapaksa គឺលោក Mahinda Rajapaksa បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីខែមុន បន្ទាប់ពីមានការតវ៉ាដ៏យូរប្រឆាំងនឹងវិបត្តិសេដ្ឋ កិច្ច បានធ្លាក់ចុះខ្លាំង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ