ញូវដែលី៖ ការតវ៉ាទូទាំងប្រទេសនៅតែបន្តកាន់តែខ្លាំង នាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa នៅថ្ងៃច័ន្ទនេះបានលាលែងពីតំណែង ដែលជាចំណាត់ការដែលទំនងជាត្រួសត្រាយផ្លូវសម្រាប់គណៈរដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសដែលមានវិបត្តិ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NDTVនៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២។

 នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី Gotbaya Rajapaksa នៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសុក្របានស្នើឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងជាដំណោះស្រាយចំពោះវិបត្តិនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសនេះ ។

សូមបញ្ជាក់នៅព្រឹកថ្ងៃច័ន្ទ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មមួយទល់មុខ Temple Trees ដែលជាលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី Mahinda Rajapaksa លាលែងពីតំណែងផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ