តៃវ៉ាន់៖នាវាយក្សប្រណីត ដែលជាកម្មសិទ្ធិរបស់ឧកញ៉ារុស្ស៊ី Alexey Mordashov បានចាកចេញពីដែនទឹកហុងកុងកាលពីថ្ងៃព្រហស្បតិ៍ឆ្ពោះទៅកាន់កំពង់ផែ Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។នេះបើយោងតាមគេហទំព័រតាមដានឯកជន MarineTraffic ។

ការចតនៅក្នុងកំពង់ផែ Victoria របស់ទីក្រុងតៃវ៉ានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កឱ្យមានការរិះគន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចោទសួរពី "តម្លាភាព" នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបានព្រមានពីហានិភ័យកេរ្តិ៍ឈ្មោះក្នុងនាមជាប្រទេសដែលមានតម្លាភាព។

លោក Mordashov ដែលជាមហាសេដ្ឋីស្និទ្ធនឹងប្រធានាធិបតី Vladimir Putin ស្ថិតក្នុងចំណោមជនជាតិរុស្ស៊ីមួយចំនួនដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនសម្រាប់ទំនាក់ទំនងរបស់ពួកគេជាមួយលោកពូទីន៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ