រុស្សី៖ដោយដកស្រង់សំដីក្រសួងស្ថានការណ៍គ្រអាសន្ន TASS រាយការណ៍ថា ពួកអ្នកជួយសង្គ្រោះបានរកឃើញសាកសព១០នាក់ទៀតនៅឯកន្លែងគ្រោះថ្នាក់នោះ ដែលនាំឱ្យចំនួនស្លាប់មាន ១៣នាក់ ដែលរួមមានកុមារ ៣នាក់ផង ។ មនុស្ស១៩នាក់ទៀតបានរងរបួសនឹងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ 

ក្នុងអំឡុងដំណើរការជួយសង្គ្រោះនេះ មនុស្ស៦៨នាក់ត្រូវបានគេជួយសង្គ្រោះ និងមនុស្ស៣៦០នាក់ ត្រូវបានគេជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។សេចក្តីរាយការណ៍នៅមុននេះបាននិយាយថាយន្តហោះនេះបានធ្លាក់នៅពេលវាកំពុងឡើងខ្ពស់ក្នុងអំឡុងការហោះហើរហ្វឹកហាត់ចេញ ពីព្រលានយន្តហោះមួយនៃសង្កាត់យោធាភាគខាងត្បូង ហើយអាកាសយានិកបានលោតចេញដោយសុវត្ថិភាពមុនការធ្លាក់នេះ។

TASS  ក៏បានរាយការណ៍ផងដែរថា គ្រោះថ្នាក់នេះបានបង្កឱ្យមានការខូចខាតដល់អាផាតមិនចំនួន១៧ ដោយអគ្គិភ័យនេះបានរាលដាលទៅដល់តំបន់មួយទំហំ២០០០ម៉ែត្រការ៉េ  ។ពួកអាជ្ញាធររុស្ស៊ីបានបើកធ្វើការស៊ើបអង្កេតមួយ ចំពោះបុព្វហេតុនៃគ្រោះថ្នាក់នេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ