SEOUL៖ កងទ័ពកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធការពារជាតិ Hoguk ប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទ ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពយោធារបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយក៏ចំពេលមានភាពតានតឹងលើសកម្មភាពយោធារបស់ភាគីទាំងពីរ។

សមយុទ្ធដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ គឺជាសមយុទ្ធចុងក្រោយបង្អស់របស់កូរ៉េខាងត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរួមមានទាំងសកម្មភាពរួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។

ការហ្វឹកហ្វឺនលើទីលានចុងក្រោយនេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើងបាននឹងកំពុងធ្វើតេស្តអាវុធក្នុងល្បឿនដែលមិនធ្លាប់មានក្នុងឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ និងកាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនអន្តរកូរ៉េកាលពីថ្ងៃសុក្រ។

គួររំលឹកថា ទីក្រុងព្យុងយ៉ាងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះកូរ៉េខាងត្បូង និងសកម្មភាពយោធារួមគ្នារបស់កូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិកនិងជប៉ុន ដោយហៅពួកគេថា ជាការបង្កហេតុ និងគំរាមកំហែងវិធានការតបត។ យ៉ាងណាម៉ិញ ទីក្រុងសេអ៊ូល បាននិយាយថា សមយុទ្ធរបស់ខ្លួនគឺគ្រាន់ជាសកម្មភាពប្រចាំ និងកិច្ចការពារប៉ុណ្ណោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ