មូស្គូ៖ ខ្មាន់កាំភ្លើងពីរនាក់ មកពីអតីតរដ្ឋសូវៀតមួយ បានវាយប្រហារលើកន្លែងហ្វឹកហ្វឺនយោធា ដោយ​សម្លាប់មនុស្ស១១នាក់ដែលបានស្ម័គ្រចិត្តប្រយុទ្ធនៅអ៊ុយក្រែន និង ១៥នាក់ផ្សេងទៀតរងរបួស។បើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២​០២២

 

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនៅតំបន់ Belgorod ដែលមានព្រំប្រទល់ជា​ប់នឹងប្រទេសអ៊ុយក្រែន បានកើតឡើងអំឡុងពេលហ្វឹកហាត់អាវុធ។ រុស្ស៊ីបានចា​ប់ផ្ដើមអ្វីដែលខ្លួន​ហៅថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការ កេណ្ឌប្រជាជនរុស្ស៊ីចំនួន ៣សែននាក់ ដែលធ្លាប់បំពេញកាតព្វកិច្ចយោធាពីមុនមក។

 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានដកស្រង់សំដីក្រសួងថា ប្រជាពលរដ្ឋពីរនាក់នៃប្រទេស CIS បានប្រព្រឹ​​ត្តអំពើភេរវកម្មមួយនៅឯកន្លែងហ្វឹកហ្វឺននៃស្រុកយោធាខាងលិចក្នុងតំបន់ Belgorod។ប្រទេសCIS Commonwealth of Independent States ត្រូវបានប.ង្កើតឡើងរវាងសាធារណរដ្ឋដែលជា​ផ្នែកមួ​យនៃសហភាពសូវៀត។ មនុស្សជាង ២សែននាក់ត្រូវបានបញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ចាប់តាំងពីការប្រកាសនៃការកេណ្ឌទ័ព នៅថ្ងៃទី២១ ខែកញ្ញា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ