បង់​ក្លា​ដែ​ស៖​ក្រុមមន្ត្រីបង់​ក្លា​ដែ​ស​បាននិយាយនៅ​ថ្ងៃ​អ​ង្គារថា មនុស្សយ៉ាងតិចប្រាំបួន​នាក់​បាន​​ស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូនបានបោកបក់ចូលប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យមានការជម្លៀសប្រ​ជា​ជនប្រ​​ហែលមួយលាននាក់ចេញពីផ្ទះរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បា​ងកកប៉ុសិ៍ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

 

ព្យុះស៊ីក្លូន Sitrang បានបោកបក់នៅភាគខាងត្បូងប្រទេសបង់ក្លាដែសកាលពីល្ងាចថ្ងៃចន្ទ លោក​Jebun Nahar មន្ត្រីរដ្ឋាភិបាលបានប្រាប់ AFP ថា "មនុស្សប្រាំបួននាក់បានស្លាប់ ភាគច្រើនដោ​យ​សារដើ​មឈើរលំ រួមទាំងបីនាក់មកពីគ្រួសារមួយនៅ (ស្រុកភាគខាងកើត) នៃរដ្ឋCumilla"

លេខាធិការក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ Kamrul Ahsan បានប្រាប់ AFP ថា ប្រជាជនដែ​លត្រូវ​បា​​នជម្លៀសចេញពីតំបន់ទំនាបដូចជាកោះដាច់ស្រយាល និងច្រាំងទន្លេ ក្នុងនោះ ភ្លៀងធ្លាក់ខ្លាំងបាន​បោក​​បក់ឆ្លងកាត់ក្រុងជាច្រើនក្នុងនោះមាន ទីក្រុង Dhaka, Khulna និង Barisalជាដើម ។

 

ក្រុមមន្ត្រីបាននិយាយថា នៅក្នុងរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា ដែលនៅជិតខាងនោះ បានឱ្យដឹងថាមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសកាលពីថ្ងៃចន្ទទៅកាន់មជ្ឈមណ្ឌលសង្គ្រោះជាង ១00 ទីតាំង ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតទេ ហើយមនុស្សកំពុងត្រឡប់ទៅផ្ទះវិញផងដែរ នៅថ្ងៃ​អង្គារនេះ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ