អ្នកនយោបាយបក្សប្រឆាំងក្នុងប្រទេសម៉ុលដាវី ជាច្រើនអ្នកបានធ្វើការតវ៉ា បន្ទាប់ពីមានការឃុំខ្លួនយ៉ាងព្រៃផ្សៃ
2 ឆ្នាំ មុន
ប្រទេសម៉ុលដាវី៖អ្នកនយោបាយប្រឆាំងជាច្រើននាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យក្នុងប្រទេសម៉ុលដាវី ចំពេលមានការតវ៉ាដ៏ធំប្រឆាំងនឹងតម្លៃថាមពលខ្ពស់ និងការកើនឡើងតម្លៃនៃការរស់នៅ។នេះ បើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី៣១ ខែតុលា ឆ្ន២០២២។
ក្នុងនោះមានមនុស្ស ម្នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីគាំងបេះដូងបន្ទា ប់ពីការឃុំខ្លួនរបស់ប៉ូលិសយ៉ាងឃោរឃៅ។
លោក Valery Klimenco ដែលជាមេដឹកនាំនៃគណបក្សប្រឆាំង Shor ស្ថិតក្នុងចំណោមអ្នកនយោបាយដែលកំពុងដឹកនាំក្រុមបាតុកររាប់ពាន់នាក់ឆ្លងកាត់កណ្តាលទីក្រុង Chisinau កាលពីថ្ងៃអាទិត្យ នៅពេលដែលការអនុវត្តច្បាប់បានបិទផ្លូវដើម្បីការពារកុំឱ្យវាបន្តទៅមុខទៀត៕SP