រុស្ស៊ី៖កាលពីថ្ងៃអាទិត្យកន្លងទៅនេះ យន្តហោះយោធារុស្ស៉ី១គ្រឿង បានធ្លាក់ទៅចំអគារលំ​នៅឋា​ន​មួយ​កន្លែង ស្ថិតក្នុងទីក្រុង Irkutsk នៃតំបន់ស៉ីបេរីរបស់ប្រទេសរុស្ស៉ី ដែលបណ្តាលឱ្យពីឡុត​២​នាក់​​បាត់បង់ជីវិត។ វាគឺជាឧបទ្ទហេតុស្រដៀងគ្នាលើកទី២ ក្នុងរយៈពេលត្រឹម៦ថ្ងៃប៉ុណ្ណោះ ដែលពាក់​ព័ន្ធនឹង​យន្តហោះចម្បាំងប្រភេទ Sukhoi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

 

កាលពីថ្ងៃចន្ទសប្តាហ៍មុន យន្តហោះចម្បាំង Sukhoi មួយគ្រឿងទៀតគឺ Su-34 បានធ្លាក់ទៅ​​ចំអគា​រ​អាផា​តមិន១កន្លែង ស្ថិតក្នុងទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៉ី ក្បែរព្រំប្រទល់អ៊ុយក្រែន ហើ​យម​នុស្សយ៉ាងហោច១៥នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ ប៉ុន្តែពីឡុតយន្តហោះ បានចុ​ចបាញ់កៅអីលោតចេញទាន់ពេលវេលា។

 

អភិបាលទីក្រុងអៀរគុតស៍ លោក Igor Kobzev បានឱ្យដឹងថា យន្តហោះចម្បាំង Sukhoi Su-30 មួ​​យគ្រឿង ដែលស្ថិតក្នុងការហោះហើរសាកល្បង បានធ្លាក់ទៅបុកចំលំនៅឋានមួយខ្នង ដែល​មានកម្ព​ស់២ជា​ន់។ លោក កូបហ្សេវ ក៏បានបង្ហោះឃ្លីបវីដេអូបង្ហាញពីសកម្មភាព ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ នៅកន្លែងកើតហេតុផងដែរ។ បើតាមលោកអភិបាលក្រុង ពុំមានអ្នកនៅលើដីរងគ្រោះថ្នាក់នោះទេ ប៉ុន្តែពី​ឡុតយន្តហោះទាំង២នាក់ បានស្លាប់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ