ស្រុកចំនួន៥ ក្នុងប្រទេសស្រីលង្កា រងការព្រមាពីគ្រោះបាក់ដីដែលអាចកើតមានឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
1 ឆ្នាំ មុន
ស្រីលង្កា៖ អង្គការស្រាវជ្រាវអគារជាតិរបស់ប្រទេសស្រីលង្កា បានចេញការព្រមានជាមុនអំពីគ្រោះបាក់ដីដែលកើតមានឡើងនៅក្នុងស្រុកចំនួន៥ ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងគំហុក ។ នេះបើតាមការឱ្យដឹងពីប្រភពទីភ្នាក់ងារ Xinhua ផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
ចំពោះការព្រមានទាំងនេះត្រូវបានចេញផ្សាយសម្រាប់តំបន់ នៅក្នុងស្រុក Galle, Kalutara, Kandy, Kegalle និងស្រុក Ratnapura ។នៅសេចក្តីព្រមានខាងលើ បានដាក់ថា អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនេះ បង្កើនការប្រុងប្រយត្ន័ខ្ពស់ចំពោះលទ្ធភាពនៃគ្រោះបាក់ដី ការរអិលធ្លាក់ថ្ម ការកាត់ផ្តាច់ និងការបាក់ស្រុតដីជាដើម ។
នាយកដ្ឋានឧតុនិយមបានបញ្ជាក់ថា ភ្លៀងធ្លាក់ ឬផ្គរ រន្ទះ នឹងអាចកើតឡើងនៅតាមតំបន់ភាគច្រើននៃប្រទេសអាស៊ីខាងត្បូងនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕