បរទេស៖ ព្យុះស៊ីក្លូន Mocha ដែលបោកបក់កាត់ឈូងសមុទ្រ Bengal បានកើនឡើងដល់២៩នាក់ហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែស គិតត្រឹមថ្ងៃចន្ទទី១៥ខែឧសភា។

ព្យុះស៊ីក្លូន Mocha បានវាយប្រហារចន្លោះទីក្រុង Cox’s Bazar ក្នុងប្រទេសបង់ក្លាដែស និងទីក្រុង Sittwe នៃប្រទេសមីយ៉ាន់ម៉ា ដោយនាំមកជាមួយនូវខ្យល់បក់ខ្លាំងរហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាជាព្យុះធំបំផុតដែលវាយប្រហារលើឈូងសមុទ្រ Bengal ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។


ព្យុះនេះ បានវាយប្រហារពេញទំហឹងកាលពីល្ងាចថ្ងៃអាទិត្យ ដោយជះឥទ្ធិពលដល់ជំរំជនភៀសខ្លួន ដែលមានមនុស្សជិតមួយលាននាក់រស់នៅក្នុងប្រទេសបង់ក្លាដែស។ស្របពេលជាមួយគ្នានោះ យោធាមីយ៉ាន់ម៉ា និយាយថា ផ្ទះជាង៨៦០ខ្នង និងមន្ទីរពេទ្យឬគ្លីនិកចំនួន១៤កន្លែង ត្រូវរងការខូចខាតនៅទូទាំងប្រទេស ។ព្យុះស៊ីក្លូន Mocha ក៏បានបង្កឲ្យមានបំណាក់ដីផងដែរ ហើយនាំមកនូវខ្យល់កន្ត្រាក់ដែលផ្តួលរំលំអង់តែនទូរស័ព្ទ នៅក្នុងទីក្រុង Sittwe៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ