ភាពចលាចលពេញប្រទេសថៃ ដោយសារប្រជាជនថៃបាននាំគ្នាធ្វើបាតុកម្ម ក្រោយផ្ទុះព័ត៌មានថា ថៃវាយដណ្ដើមយកប្រាសាទតាក្របី និងភ្នំ៣៥០ តែកម្ពុជា រារាំងមិនឱ្យថៃកាន់កាប់តំបន់ទាំង២ នេះ។
យ៉ាងណាមិញ ភាពចលចលរបស់ពលរដ្ធថៃនៅក្នុងប្រទេស ស្របពេលដែលអ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ទោ Winthai Suvaree កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា កម្ពុជាពិតជាបានកាន់កាប់ប្រាសាទតាក្របីដូចការចុះផ្សាយពិតមែន។ នាពេលនោះ លោកក៏បានធ្វើការសុំទោសប្រជាជនថៃជាសាធារណៈ ចំពោះការរអាក់រអួលណាមួយនៃព័ត៌មានមិនច្បាស់ការ ដែលបណ្តាលឱ្យមានការយល់ច្រឡំថា ទាហានថៃដណ្តើមយកបាន។
ព័ត៌មាននេះដែរ បានធ្វើឱ្យប្រជាជនថៃមិនពេញចិត្តនិងបង្ហាញក្ដីអស់សង្ឃឹមយ៉ាងខ្លាំងចំពោះកងទ័ពខ្លួនដែលមិនអាចដណ្ដើមប្រាសាទតាក្របី និងប្រាសាទផ្សេងៗពីប្រទេសកម្ពុជាមកបាន ហើយកត្តាទាំងអស់នោះបានបណ្ដាលឱ្យពលរដ្ឋថៃមានកំហឹងជាសាធារណៈ និងបន្ទោសទៅកាន់មេដឹកនាំថៃដែលគ្មានសមត្ថភាពគ្រប់គ្រាន់ការពារប្រទេសជាតិ៕