រុស្ស៊ី៖ មេដឹកនាំ​ក្រុម​ឆេ​ត​ឈ្នី  លោក Ramzan Kadyrov កាលពី​ចុង​សប្ដាហ៍​នេះ​បាន​ជំ​រុញ​​ទី​ក្រុ​ង Moscow ឲ្យ​ពិចារណា​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បាន​ដកថយ​ពី​ទីក្រុង Lyman​

 

នៅ​ក្នុង​ការ​បង្ហោះ​សា​រលើ​បណ្ដាញ Telegram លោក Kadyrov បាន​និយាយ​ថា លោក​ជឿ​ថា ​វិធានការ​មាន​ប្រសិទ្ធ​ភាព​ជាច្រើន​គួរតែ​ត្រូវ​បាន​អនុវត្តន៍ ស្របតាម​ការប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​តាម​តំបន់​ព្រំដែន​ និង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ខ្នាត​ដែល​មាន​កម្លាំង​ត្រឹម​ ១០​គីឡូតោន​។

 

លោក Kadyrov គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិប​តី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​តែង​តាំង​លោ​ក​ឲ្យ​គ្រប់គ្រង​តំបន់​ឆេ​ត​ឈ្នី ក្នុង​ឆ្នាំ២០០៧​។ ការ​​អត្ថាធិប្បាយ​របស់​លោក​មាន​ឡើង បន្ទាប់ពី​រុស្ស៊ី​បា​ត់បង់​មូ​លដ្ឋាន​រឹងមាំ​នៃ​ទីក្រុង Lyman ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក្រោយ​ការ​វាយបក​ដ៏​ខ្លាំងក្លា​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​មាន​ឃ្លាំង​អាវុធ​បរមាណូ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ​រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ដែល​បាន​ផលិត​ឡើង​សម្រាប់​ប្រឆាំង​សត្រូវ​៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ