កំពង់ឆ្នាំង៖ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តមព្រះរាជអាជ្ញានៃ​អយ្យកា​រអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាំងឲ្យលោក វង្ស សាវ៉ាតព្រះរាជអាជ្ញា​រងរាជធានីភ្នំពេ​ញឲ្យ​ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិ​តកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមសហការជាមួយនាយកដ្ឋា​ន​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនិងការិយាល័ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ។

ដោយមន្ត្រីជំនាញបានធ្វើការដុតកម្ទេចចោលនូវសាច់សត្វគ្រួចបង្កកដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាល នៅភូមិដំណាក់អំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពី​សត្វរ​បស់​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មសហការជា​មួយនាយក​ដ្ឋានប្រ​ឆាំបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ឃាត់ចាប់កាលពីថ្ងៃទី២២ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២២៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ