ខេត្តព្រះសីហនុ ៖ជនសង្ស័យ០៥នាក់ ករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញការិយាល័យ​នគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបនិងឃាត់ខ្លួនកាលពីពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២។

ជនសង្ស័យទាំង៥នាក់រួមមាន ៖ ១ សរិទ្ធ ឧត្តមមិនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ២ ឈ្មោះ រី រ៉ាដូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ៣ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម ៤ឈ្មោះ VUONG DINH NHAM ANH ភេទឮ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ វៀតណាម៥/ ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ វៀតណាម ។

ក្នុងនោះសមត្ថកិច្ចចាប់បានវត្ថុតាង និងដកហូត កញ្ឆាក្រៀមចំនួន ៨១ កញ្ចប់, ថ្នាំញៀនកញ្ចប់ទំពាំ​ងបា​យជូរពណ៌ខៀវ ៥០ កញ្ចប់, ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧ កញ្ចប់, ថ្នាំញៀន​កញ្ចប់​ពណ៌ក្រ​ហមសញ្ញារូបសេះ ៤៥ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤កញ្ចប់, ម្ស៉ៅក្រាមសថ្លា​សង្ស័​យជា​សារធាតុញៀនចំនួន ៣១៩ កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៨០៧ គ្រាប់,ថ្នាំគ្រាប់ពណ៌​ប្រផេះ​​ចំនួន៦៤៥ គ្រាប់, ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកចំនួន៨៩គ្រាប់,ថ្នាំគ្រាប់ពណ៌លឿងចំនួន ០៣ គ្រា​ប់​,ទូរសព្ទដៃចំនួន ៩ គ្រឿង, ជញ្ជីងថ្លឹងចំនួន៨ គ្រឿង, សម្ភារៈវិច្ចខ្ចប់មួយចំនួន, លិខិតឆ្លងដែ​នចំនួ​ន១​,កាតមួយចំនួន, ម៉ូតូចំនួន ០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការ​សាកសួរតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ