ភ្នំពេញ​ ៖​ សមត្ថកិច្ចតាមចាប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​២០​នាទី​ ត្រង់​ចំណុច​ភូមិ​ក្រពើ​ទ្រោម​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ ឈ្មោះ​ សុខ​ ហេង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ទីលំនៅ​ភូមិ​បន្សាំ​ង​ ឃុំ​ចំប៉ា​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ។​

​ក្នុងនោះសមត្ថកិច្ចបានរកឃើញ និងចាប់បានវត្ថុ​តាង​ដូចជា​ ម៉ូតូ​ ចំនួន​០១​គ្រឿង​,​រថយន្ត​ចំនួន​០២​គ្រឿ​ង​ ,​បង់​អាវុធ​ខ្លី​ចំនួន​០១​ ,​គ្រាប់​អាវុធ​ខ្លី​ចំនួន​១៤​គ្រាប់​ ,​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​(​សម្រាប់​កាច់​សោ​រក​ម៉ូតូ​)​ ចំនួន​១៣​ ,​ ផ្លែ​តួ​ណឺ​វី​ស​ជ្រុង​ចំនួន​០៨​ ,​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​០៤(​ភ្នំពេញ​1JE-3297/​ភ្នំពេញ​1JP-6813​ /​ភ្នំពេញ​1JA-8190/​ភ្នំពេញ​1JB-8566​ ,​និង​កូនសោរ​ម៉ូតូ​ចំនួន​០១​ ។​

​សមត្ថកិច្ច​ ​និង​ឃាត់​រថយន្ត​ម៉ាក​ព្រូស​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BS-8597​ ដែល​ជនសង្ស័យ​កំពុង​ជិះ​គេចខ្លួន​ ។​ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ បានឃើញ​ជនសង្ស័យ​កំពុង​បើករថយន្ត​លើ​ផ្លូវ​២១៧​ ស្ថិត​នៅ​ភូមិ​ព្រែក​កំពឹស​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ សមត្ថកិច្ច​យើង​ក៏​បាន​ហៅ​ឲ្យ​ជនសង្ស័យ​ឈប់​តែ​ជនសង្ស័យ​មិន​បាន​ឈប់​រថយន្ត​ទេ​ ហើយ​បើក​គេច​ចូល​ទៅ​ក្នុង​បុរី​VIP​ ស្ថិត​នៅ​ភូមិ​ម៉ឺ​ន្ត្រា​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ រួច​បាន​ឈប់​រថយន្ត​ម៉ាក​ខាងលើ​ទុក​ចោ​ល​ ហើយ​បើក​ម៉ូតូ​ម៉ាក​PCX​ ពណ៌​ប្រផេះ​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 1JJ-9994​ រត់គេច​ខ្លួន​បន្ត​ទៀត​ ។​

ពេល​ឃើញ​ដូចនេះ​សមត្ថកិច្ច​យើង​បាន​ដេញ​តាម​ពីក្រោយ​ផង​និង​ពួនស្ទាក់​ពីមុខ​ផង​ទើប​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ខាងលើ​ចោល​ ហើយ​រត់​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ក្រពើ​ទ្រោម​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ពេល​នោះ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ឡោម​ព​ទ្ធ័​ឃាត់​បាន​ជនសង្ស័យ​ខាងលើ​និង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ ១/​ម៉ូតូ​ម៉ាក​ PCX​ ពណ៌​ប្រផេះ​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 1JJ-9994​ ចំនួន​០១​គ្រឿង​  ,២/​រថយន្ត​ម៉ាក​ព្រូស​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 2BS-8597​ចំនួន​០១​គ្រឿង​,​ ៣/​រថយន្ត​ម៉ាក​ព្រូស​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 2BG-8423​ចំនួន​០១​គ្រឿង​  ,៤/​ បង់​អាវុធ​ខ្លី​ចំនួន​០១​ ,៥/​គ្រាប់​អាវុធ​ខ្លី​ចំនួន​១៤​គ្រាប់​ ,៦/​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​(​សម្រាប់​កាច់​សោ​រក​ម៉ូតូ​)​ ចំនួន​១៣​ ,៧/​ ផ្លែ​តួ​ណឺ​វី​ស​ជ្រុង​ចំនួន​០៨​ ,៨/​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​០៤(​ភ្នំពេញ​1JE-3297/​ភ្នំពេញ​1JP-6813​ /​ភ្នំពេញ​1JA-8190/​ភ្នំពេញ​1JB-8566​ ,៩/​កូនសោរ​ម៉ូតូ​ចំនួន​០១​ ។​ ហើយ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​យើង​បាន​ប្រគល់​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុ​តាង​អោយទៅ​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ