ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មុនកសាងរូបបដិមាត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ មិនត្រូវឲ្យបាត់ទម្រង់ជាខ្មែរ និងជារបស់ដូនតា។ 

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ លើកទី២៥ នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានសិល្បករសិល្បការិនី ប្រមាណ ៤ពាន់ចូលរួម នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ពីព្រោះរូបទាំងនោះ គឺត្រូវបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ជាបដិមាដែលយើងគោរពបូជា»។


 សម្តេចតេជោ បានបញ្ជាក់ថា «ពេលដែលអភិសេកហើយនោះ គ្មានអ្នកណាគេទៅប៉ះពាល់ទេ ដូច្នេះរូបនេះបន្សល់ទុក ១០០ ឬ២០០ឆ្នាំទៅមុខ លើកលែងតែ ប៉ុល ពត ទេ ដែលវាយចោល ក្រៅពីនោះគ្មានអ្នកណាវាយចោលទេ។ ដូច្នេះស្នើឲ្យក្រសួងវប្បធម៌យកចិត្តទុកដាក់ចំពោះបញ្ហានេះ »។

សម្តេច ក៏បានបញ្ជាក់ថា «ខ្ញុំបានសម្រេចរួចហើយ ក្នុងចំណោមមួយលានប្រាំសែននាក់ ដែលត្រូវទទួលបានការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ គឺយើងទុកពីរទៅបួនភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីបណ្តុះបណ្តាល នូវមរតកដូនតា ដូច្នេះចំណុចនេះជាចំណុចមិនអាចធ្វេសប្រហែសមើលស្រាលបានទេ »។

សម្តេច បានបញ្ជាក់ថា «ខ្ញុំខ្លាចបំផុត នូវការបាត់បង់នោះគឺដោយសារតែសម្ភារទំនើប អ្វីក៏ទំនើប បោះបង់ចោល នូវទំនៀមទម្លាប់ និងរបស់របរដែលយើងធ្លាប់មានពីអតីតកាល»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ