រុស្ស៊ីបាញ់គ្រាប់ផ្លោងលើទីក្រុងមួយនៅតំបន់ Kharkivធ្វើឱ្យថា មនុស្ស ៣១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ
1 ឆ្នាំ មុន
អ៊ុយក្រែន៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារទី៤ ខែកក្កដាថា មនុស្សយ៉ាងហោចណាស់ ៣១នាក់ រួមទាំងកុមារ ៩នាក់ត្រូវបានរងរបួស និងបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីទៅលើទីក្រុង Pervamysky ក្នុងតំបន់ Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
អភិបាលតំបន់ Kharkiv លោក Oleh Sinhopov បានសរសេរបញ្ជាក់ប្រាប់នៅលើកម្មវិធីផ្ញើសារ Telegram ថា ការបាញ់ផ្លោងបានកើតឡើងនៅម៉ោង ១៣:៣៥នាទី (ម៉ោងក្នុងតំបន់) ហើយរថយន្តជាច្រើនត្រូវបានបំផ្លេចបំផ្លាញ។
លោក Andrei Yermak ប្រធានការិយាល័យប្រធានាធិបតីក្រុងកៀវ បាននិយាយថា «មនុស្ស ៣១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ» ដោយបានគូសបញ្ជាក់ថា មាន ៩នាក់ក្នុងចំណោមពួកគេជាកុមារ ក្នុងនោះមានទារក ២នាក់អាយុមួយឆ្នាំ និង១០ខែ៕