រុស្ស៊ី៖ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា វាមិនអាចទៅរួចនោះទេ​​ក្នុងកា​រកាត់ផ្ដាច់រុស្ស៊ីចេញពីពិភពលោកទាំងមូល ហើយទណ្ឌកម្មរ​បស់លោកខា​ងលិចនឹងមិនរុញច្រា​នការ​អភិវឌ្ឍន៍របស់ទីក្រុងមូស្គូ ឱ្យដើរថយក្រោយរាប់ទសវត្សរ៍នោះទេ។ នេះបើតាមការចេញ​ផ្សាយដោ​យសា​រព័ត៌មានBBCនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២។

 

​ថ្លែងនៅក្នុងសន្និសីទតាមវីដេអូជាមួយឥស្សរជនរដ្ឋាភិបាល លោក Putin បាននិយាយថា មិនត្រឹម​តែការ​រឹតត្បិ​តប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែបិទទាំងស្រុង មិនឱ្យទទួល​បានផលិតផលបច្ចេ​កវិទ្យា​ជាន់​ខ្ពស់​បរទេ​ស ដែលកំពុងត្រូវបានប្រើប្រាស់ជាចេតនាមកលើប្រទេសរបស់យើង។

 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បាននិយាយថា ការគាំទ្រសម្រាប់វិស័យបច្ចេ​កវិទ្យា​របស់​​រុស្ស៊ីគឺជាអាទិភាពមួយ ។

 

សូមបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីបានបញ្ជាឱ្យកងទ័ពរបស់លោក វាយលុកអ៊ុយក្រែនកាលពី​ខែ​កុ​ម្ភៈ​​ឆ្នាំនេះមក  ប្រទេសនេះបានរងនូវទណ្ឌកម្មមួយចំនួន ដែលបានដាក់គោលដៅ​ទៅលើក្រុមអ្ន​កជំ​នួញ ស្ថាប័ន​ហិរញ្ញវត្ថុ ក្រុមហ៊ុនរដ្ឋ និងឧស្សាហកម្មថាមពល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ