ប្រធានាធិបតីកូឡុំប៊ី រៀបចំបើកស្ថានទូតនៅលើទឹកដីតំបន់ West Bank របស់ប៉ាឡេស្ទីនដោយមិនញញើតអ៊ីស្រាអែល
កូឡុំប៊ី: ប្រធានាធិបតីកូឡុំប៊ី Gustavo Petro ឱ្យរៀបចំបើកការិយាល័យស្ថានទូតថ្មីមួយនៅឯទីក្រុង រ៉ាម៉ាឡា (Ramallah) ស្ថិតនៅក្នុងតំបន់ West Bank របស់ប៉ាឡេស្ទីន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។
ការបង្គាប់បញ្ជារបស់ប្រធានាធិបតីកូឡុំប៊ីខាងលើនេះ កើតឡើងបន្ទាប់ពីលោក បានធើ្វការរិះគន់ខ្លាំងៗទៅលើរដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីដើមខែកន្លងទៅ ពាក់ព័ន្ធនឹងការបន្តប្រតិបត្តិការសឹកនៅតំបន់ហ្គាហ្សា ហើយថែមទាំងបានជុំវិញឱ្យសហគមន៍អន្តរជាតិចូលរួមគាំទ្រលើករណីបណ្តឹងប្រឆាំងនឹងអ៊ីស្រាអែល ដែលស្នើឡើងដោយប្រទេសអាហ្វ្រិកខាងត្បូង ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC។
ក្នុងនោះ លោកប្រធានាធិបតី Petro ក៏បានព្រមាននឹងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល លើបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា ប្រសិនបើអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធា នៅក្នុងទីក្រុងរ៉ាហ្វាដែលជាទីក្រុងជំរុំភៀសខ្លួនចុងក្រោយរបស់ពលរដ្ឋប៉ាឡេស្ទីន៕