កូឡុំប៊ី ៖ ទីភ្នាក់ងារអន្តោប្រវេសន៍របស់ប្រទេសកូឡុំប៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូឡុំប៊ី នឹងផ្តល់ស្ថានភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា រហូតដល់៥៤០.០០០នាក់ ដែលជាអាណាព្យាបាលរបស់អនីតិជន ដែលកំពុងរស់នៅក្នុងប្រទេសកូឡុំប៊ី ។

ប្រទេសកូឡុំប៊ី គឺជាគោលដៅនៃជម្រើសសម្រាប់ប្រជាជនវេណេហ្ស៊ុយអេឡារាប់លាននាក់ ដែលកំពុងព្យាយាមគេចចេញពីភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសពួកគេ ខណៈប្រទេសផ្សេងទៀត បានប្រើប្រាស់ប្រទេសតំបន់ភ្នំអង់ ជាជំហានឆ្ពោះទៅកាន់ប្រទេសដទៃទៀត។

យោងតាមស្ថិតិផ្លូវការបានឲ្យដឹងថា ជនអន្តោប្រវេសន៍វេណេស៊ុយអេឡាជាង២,៨លាននាក់ បច្ចុប្បន្នរស់នៅក្នុងប្រទេសកូឡុំប៊ី ហើយវិធានការនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សពេញវ័យក្នុងការថែរក្សាអនីតិជនប្រមាណ២៧០.០០០នាក់ ដែលមានការអនុញ្ញាតឱ្យរស់នៅក្នុងប្រទេសកូឡុំប៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ