លោក មីន អ៊ុងឡាំង មេដឹកនាំមីយ៉ាន់ម៉ា ចាប់ផ្តើមអនុវត្តការកេណ្ឌយុវជនចូលបម្រើទ័ពក្រោយកងកម្លាំងជនជាតិភាគតិចៗដណ្តើមបានទីប្រជុំជនធំៗ
មីយ៉ាន់ម៉ា៖ លោក មីន អ៊ុងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានព្រមានថា បើអង្គការប្រដាប់អាវុធនៅតែល្ងង់ ប្រជាពលរដ្ឋក្នុងតំបន់ពាក់ព័ន្ធនឹងទទួលផលអាក្រក់ ដូច្នេះត្រូវគិតគូរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយអង្គការទាំងនោះត្រូវដោះស្រាយបញ្ហារបស់ពួកគេតាមបែបនយោបាយ»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន New Light of Myanmar ចេញផ្សាយនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤។
ការអំពាវនាវនេះធ្វើឡើងស្របពេល ដែលយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុត បន្ទាប់ពីកងកម្លាំងជនជាតិភាគតិចធំៗចំនួន៣ពួតដៃគ្នាបើកការវាយលុកកាលពីចុងខែតុលា ដោយដណ្តើមបានទីប្រជុំជនមួយចំនួន រួមទាំងតំបន់ពាណិជ្ជកម្មព្រំដែនសំខាន់ៗ និងប៉ុស្តិ៍យោធា។ លោក Kyaw Zaw អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិបាននិយាយថា៖«ខណៈដែលរបបយោធាកំពុងបរាជ័យយ៉ាងធ្ងន់ធ្ងរ ពួកគេកំពុងព្យាយាមស្វែងរកដំណោះស្រាយ។
គួរបញ្ជាក់ថា ជម្លោះថ្មីមួយនៅក្នុងរដ្ឋសានភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បានពង្រីកដល់តំបន់ភាគពាយ័ព្យ និងភាគអាគ្នេយ៍របស់ប្រទេស និងរដ្ឋរ៉ាឃីន ចាប់តាំងពីចុងខែតុលា ដោយបានធ្វើឱ្យមនុស្សជាង ២០០ ០០០ នាក់ត្រូវភៀសខ្លួន នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ៕