អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្របានពន្យាពេលកំណត់សម្រាប់ TikTok ដើម្បីស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិន ឬប្រឈមនឹងការហាមឃាត់នៅសហរដ្ឋអាមេរិក ដោយទុកពេល ៧៥ ថ្ងៃទៀតដើម្បីស្វែងរកដំណោះស្រាយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥។

លោក Trump បាននិយាយនៅលើ Truth Social ប៉ុន្មានម៉ោងមុនកាលបរិច្ឆេទផុតកំណត់ថា "រដ្ឋបាលរបស់ខ្ញុំបាននឹងកំពុងធ្វើការយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងមួយដើម្បីជួយសង្គ្រោះ TikTok ហើយយើងបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង" ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជក់ថា «រដ្ឋបាលរបស់លោក បាននិងកំពុងធ្វើការយ៉ាងស្វាហាប់លើកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាទុកទិកតុក ហើយយើងបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង»។

 លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រកបដោយប្រសិទ្ធភាព ដើម្បីស្វែងរកការហាមឃាត់កម្មវិធីនៅក្នុងសហរដ្ឋអាម៉េរិក លុះត្រាតែ ByteDance បានលក់ប្រតិបត្តិការររបស់វាទៅឱ្យក្រុមហ៊ុនអាម៉េរិក ប៉ុន្តែបទបញ្ជានេះមិនបានចូលជាធរមានចំពេលមានការប្រឈមផ្នែកច្បាប់ឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ