អូស្ត្រាលី៖ សមត្ថកិច្ចអូស្ត្រាលី ចាប់ឃាត់ខ្លួនបុរសជនសង្ស័យ ១៩ នាក់ពីបទចែកចាយរូបភាពរំលោភបំពានលើកុមារតាមប្រព័ន្ធអ៊ីនធឺណិ) ។ លើសពីនេះ សមត្ថកិច្ចអូស្ត្រាលី នជួយសង្គ្រោះកុមារ ១៣ នាក់ចេញពីគ្រោះថ្នាក់បន្ថែមទៀត ក្រោយទទួលបានព័ត៌មានសម្ងាត់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរអូស្ត្រាលី ។

មេបញ្ជាការនគរបាលសហព័ន្ធអូស្ត្រាលី លោកស្រី  Helen Schneider បានបញ្ជាក់ថា ភ្នាក់ងារ (FBI) បានផ្តល់ព័ត៌មានមកឱ្យមន្ត្រីនគរបាលអូស្ត្រាលី ជុំវិញព័ត៌មានពាក់ព័ន្ធនឹងសមាជិកនៃបណ្តាញក្រុមអ្នកចែកចាយមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលកំពុងតែរងការចោទប្រកាន់ពីបទប្រព្រឹត្តិសកម្មភាពចែកចាយរូបភាពមិនល្អនៅលើបណ្តាញសង្គមងងឹត ពាក់ព័ន្ធនឹងការរំលោភកុមារ ។

គួរបញ្ជាក់ថា បុរសជនសង្ស័យមានអាយុចន្លោះពី ៣២ ទៅ ៨១ ឆ្នាំ ដោយពួកគេបានធ្វើសកម្មភាពចែកចាយរូបភាព និងវីដេអូនៃការរំលោភបំពានទៅលើកុមារ ។ ក្រៅពីនេះ ពួកគេក៏រងការចោទប្រកាន់ពីការប្រើប្រាស់ប្រព័ន្ធកូដអ៊ែនគ្រីបសិន (encryption) ដើម្បីបម្លែងទិន្នន័យដើម ក្រោមគោលបំណងជៀសវាងការរកឃើញពីសមត្ថកិច្ច ។

លោកស្រីស្នៃឌ័រ បានលើកឡើងបន្ថែមបន្តិចទៀតថា ជនល្មើសអូស្ត្រាលីភាគច្រើន ធ្លាប់បានធ្វើការនៅតាមតួនាទីដែលទាមទារឱ្យមានសមត្ថភាពបច្ចេកទេសកម្រិតខ្ពស់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ