អូស្ត្រាលីថានឹងបង្កើតកងទ័ពជើងទឹកធំបំផុតពុំធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោក លើកទី២
អន្តរជាតិ៖ ប្រទេសអូស្ត្រាលី បានគូសបញ្ជាក់អំពីផែនការរយៈពេលមួយទសវត្សរ៍ ក្នុងការបង្កើនទ្វេដងនៃកងនាវាចម្បាំងសំខាន់ៗរបស់ខ្លួន និងបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀតចំនួន ៧ ពាន់លានដុល្លារអាមេរិក ដើម្បីប្រឈមមុខនឹងការប្រណាំងប្រជែងគ្រឿងសព្វាវុធនៅអាស៊ីប៉ាស៊ីហ្វិក ដែលកំពុងដំណើរការលឿន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២១ កុម្ភ: ២០២៣។
នៅក្រោមផែនការនេះ អូស្ត្រាលីនឹងទទួលបាននាវាចម្បាំងលើផ្ទៃគោកដ៏សំខាន់ៗ ចំនួន២៦ គ្រឿង ដែលកើនឡើងពី១១គ្រឿង នាពេលបច្ចុប្បន្ននេះ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា «វាគឺជាកងនាវាដ៏ធំបំផុតដែលយើងនឹងមាន ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ» ។
អូស្ត្រាលីនឹងសាងសង់នាវាចម្បាំងថ្នាក់ Hunter ចំនួន៦គ្រឿង នាវាចម្បាំងទូទៅ ១១ គ្រឿង និងនាវាចម្បាំងផ្ទៃទឹកទំនើបបំផុតចំនួន ៦ ដែលមិនចាំបាច់មាននាវិក។
យ៉ាងហោចណាស់ កងនាវាមួយចំនួននឹងត្រូវបានបំពាក់ដោយកាំជ្រួច Tomahawk ដែលមានសមត្ថភាពធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ទៅលើគោលដៅដែលជ្រៅ នៅក្នុងទឹកដីសត្រូវ ដែលជាសមត្ថភាពរារាំង ដ៏សំខាន់មួយ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃកម្លាំងភ្លើងដ៏ធំដោយគូប្រជែង ដូចជា ចិន និងរុស្ស៊ី ជាដើម ហើយក៏ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្តាច់ការ ដែលកាន់តែខ្លាំងឡើង៕