ប្រទេសប៉េរូ៖ នាយករដ្ឋមន្ត្រីប្រទេសប៉េរូបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉េរូនឹងប្រកាសស្ថា​នភា​ពអាសន្ននៅក្នុងតំបន់ជុំវិញភ្នំភ្លើងឈ្មោះ Ubinas ក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Moquegua ខណៈ​ដែលភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសនេះបាននឹងកំពុងបញ្ចេញផេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

 

វិទ្យាស្ថានជាតិការពារជនស៊ីវិល (Indeci) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជូនដំណឹ​ងអំពី​ស្ថានភាពក្នុងតំបន់ត្រូវបានប្រែទៅជា "ពណ៌ទឹកក្រូច" ពីពណ៌លឿង យោងទៅតាមស្តង់ដារជាតិ បន្ទាប់ពីភ្នំភ្លើងបានបង្ហាញពីកំពប់ផេះដែលបានឡើងដល់កម្ពស់ ១.៧០០ ម៉ែត្រ។

 

ភាគខាងត្បូងប្រទេសប៉េរូ ជាតំបន់ដែលមានទីតាំងរុករករ៉ែសំខាន់ៗ ជាជម្រកនៃភ្នំភ្លើងសកម្មរាប់សិប។ ម្យ៉ាងវិញទៀត ប្រទេសប៉េរូក៏ស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលហៅថា "Ring of Fire" ដែលជាតំបន់​​ដែលមានឧប្បត្តិហេតុរញ្ជួយដី និងសកម្មភាពភ្នំភ្លើងខ្ពស់ផងដែរ។នាយករដ្ឋមន្ត្រី លោក Alberto Otarola បានប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលថា ស្ថានភាពគ្រាអាសន្ននឹងប្រហែលជាត្រូ​វបា​​ន​ប្រកា​សក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ដើម្បីផ្តល់ "វិធានការបង្ការចាំបាច់" សម្រាប់​ប្រជាជនក្នុងតំបន់។

 

វិទ្យាស្ថានជាតិការពារជនស៊ីវិល (Indeci) បានណែនាំប្រជាជនចំនួន ២.០០០ នាក់ ក្នុងតំបន់ឱ្យនៅឆ្ងា​យពីភ្នំភ្លើង ហើយបិទទ្វារ និងបង្អួចអោយជិត។ជាងនេះទៅទៀត អា​​ជ្ញាធរបានបន្ថែមថា ម៉ាស់ និងវ៉ែនតា ត្រូវបានចែកជូន​ដល់ប្រជាពលរដ្ឋសំរាប់ការពា​រពីផេះផង់ទាំងនោះ។

 

គួររំលឹកថា អាជ្ញាធររបស់ប្រទេសប៉េរូ នៅក្នុងឆ្នាំ ២០១៩ ក៏បានជម្លៀសមនុស្សរាប់រយនាក់ដែលរស់នៅក្បែរភ្នំភ្លើង Ubinas បន្ទាប់ពីការផ្ទុះ និងការបំភាយចេញនៃផេះផង់ផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ