អន្តរជាតិ៖ អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯភ្នំភ្លើងសកម្មមួយ ដើម្បីបោះចោលសត្វពាហនៈ អាហារ និងគ្រឿងបូជាផ្សេងៗទៀត ចូលទៅក្នុងរណ្ដៅ នៃពិធីបុណ្យសាសនាដែលមានអាយុកាលរាប់សតវត្សរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៣។
អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់បាននាំយកសត្វពពែ មាន់ និងបន្លែរបស់ពួកគេ ធ្វើដំណើរឡើងទៅលើកំពូលភ្នំ Bromo ដែលជាផ្នែកមួយនៃពិធីបុណ្យ Yadnya Kasada។ ពិធីបុណ្យ ត្រូវបានធ្វើឡើងវិញជាលើកដំបូង ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩។
ជារៀងរាល់ឆ្នាំសមាជិកកុលសម្ព័ន្ធ Tengger មកពីតំបន់ខ្ពង់រាបនានា បានប្រមូលផ្តុំគ្នានៅលើកំពូលភ្នំភ្លើងដ៏ល្បីល្បាញនេះ ដើម្បីគយគន់ទេសភាពថ្ងៃរះដ៏គួរឱ្យទាក់ទាញ ក្នុងក្តីសង្ឃឹមថា នឹងផ្គាប់ចិត្តព្រះរបស់ពួកគេ ហើយនាំសំណាងដល់ក្រុមកុលសម្ព័ន្ធ Tenggerese ដែលជាក្រុមជនជាតិដើមភាគតិចនៅភាគខាងកើតកោះជ្វា៕