ភ្នំភ្លើងសកម្មបំផុតនៅប្រទេសជប៉ុនបានផ្ទុះឡើង ខណៈមន្រ្តីព្រមានមនុស្សឱ្យប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនៃការហូរកំអែលនៃភ្នំភ្លើង
តូក្យូ៖ ភ្នំភ្លើងសកម្មបំផុតនៅប្រទេសជប៉ុនផ្ទុះឡើង នៅឈ្មោះ(ភ្នំអាសូ)បានផ្ទុះឡើងនៅថ្ងៃពុធ ដែលបណ្តាលឱ្យក្រុមមន្រ្តីព្រមានមនុស្សឱ្យប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនៃការហូរកំអែលនៃភ្នំភ្លើងប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់និងការខូចខាតនោះទេ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្នំអាសូ (Aso) ដែលជាទិសដៅទេសចរណ៍មួយ នៅលើកោះគ្យូស៊ូភាគខាងត្បូង បានផ្ទុះផេះផង់កម្ពស់ ៣,៥ គីឡូម៉ែត្រ (ប្រហែល ២,២ ម៉ាយល៍) នៅពេលដែលវាបានផ្ទុះឡើងនៅម៉ោងប្រហែលជា ១១:៤៣ ព្រឹក (០២:៤៣ GMT ម៉ោងក្រៅស្រុក)។
ជាងនេះទៀតសោដ វាបានបង្កើនកម្រិតប្រកាសអាសន្ន ដល់កម្រិត ៣ នៅលើមាត្រដ្ឋាន ៥ ដោយប្រាប់មនុស្សកុំអោយចូលទៅជិត ហើយបានព្រមានពីហានិភ័យនៃប្លុកភ្នំភ្លើងធំៗ និងការហូរចេញពីខ្យល់ក្នុងរង្វង់ប្រហែល ១ គីឡូម៉ែត្រ (០.៦ ម៉ាយល៍) នៅជុំវិញរណ្តៅភ្នំ Nakadake ទៀតផង។
ផេះបានធ្លាក់ពីលើភ្នំកម្ពស់ ១.៥៩២ ម៉ែត្រ (៥.២២២ ហ្វូត) នៅក្នុងខេត្តគូម៉ាម៉ូតុ ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់នៅក្បែរទីក្រុងរហូតដល់រសៀល។
គួររំលឹកថា ភ្នំអាសូមានការផ្ទុះឡើងតូចមួយនៅឆ្នាំ ២០១៩ ខណៈគ្រោះមហន្តរាយភ្នំភ្លើងដ៏អាក្រក់បំផុតរបស់ជប៉ុនក្នុងរយៈពេលជិត ៩០ ឆ្នាំ បានសម្លាប់មនុស្ស ៦៣ នាក់ នៅលើភ្នំ Ontake កាលពីខែកញ្ញា ឆ្នាំ ២០១៤ ។ NR